ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់តខ្សែភ្លើងដាក់អំពូលខុសបច្ចេកទេស បណ្ដាលឲ្យឆក់ស្លាប់ ។
ហេតុការណ៍នេះបានកើតឡើងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជនរងគ្រោះឈ្មោះយ៉ាន ភិរម្យ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិ សង្កាត់ កើតហេតុខាងលើ។


មុនពេលកើតហេតុ ជនរងគ្រោះបានតខ្សែភ្លើងដាក់អំពូលភ្លើង (មិនមានជើងស៊កអំពូល)ហើយប្រើស្កុតរុំ។ លុះតរួចក៏ស៊កព្រីចូលដុំភ្លើង តែអំពូលមិនភ្លឺ ក៏យកដៃមួលទើបបណ្តាលឱ្យឆក់ស្លាប់តែម្ដង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលក្រុងកំពង់ឆ្នាំង បានពិនិត្យសពជនរងគ្រោះ រួចប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕