ជំងឺខាន់លឿងជាការលេចចេញនូវពណ៌លឿងតាមស្បែកនិងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម(Biliubine)។

ក) មូលហេតុនៃការកើតជំងឺខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២គឺ៖
+ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirunbine Conjuguée ) ដោយសារ
-ការរលាកថ្លើមឫក្រិនថ្លើម
-គ្រួសក្នុងថង់ទឹកប្រមាត់
-ការរលាកលំពែករ៉ាំរៃ
-ការរលាកផ្លូវទឹកប្រមាត់រ៉ាំរៃ
-មហារីក(ថ្លើម លំពែង និងផ្លូវទឹកប្រមាត់ជាដើម ល)


+ទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម(Ictère à Bilirunbine non Conjuguée ) ដោយសារ ការបែកគ្រាប់ឈាមក្រហម។

ខ) រោគសញ្ញារួមមាន៖
– ការឡើងលឿងតាមស្បែកនិងភ្នែក
– រមាស់លើស្បែក
– លាមកពណ៌ស
– ទឹកនោមលឿងចាស់
– រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា
– ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនឺខាងស្តាំ
-ស្ទាបប៉ះដុំពោះ


-ថ្លើមរីក
-ក្តៅខ្លួន និងរោគសញ្ញាផ្សេងទៀត ។

រូបមន្តធម្មជាតិកែរោគខាន់លឿន៖

រុក្ខជាតិឱសថ៖

-គល់ស្លឹកគ្រៃ

-ល្មៀត

-ក្រូចសើច

-រំដេង

-ដូងទុំ ។

វិធីធ្វើ៖

-យកគល់ស្លឹកគ្រៃ ល្មៀត ក្រូចសើច រំដេងមកហាន់ ហើយលាយគ្នា។

របៀបប្រើថ្នាំ

-យកថ្នាំគ្រប់មុខកោសលាយចូលគ្នា

-យកមកលីញអោយឆ្អិន

-បរិភោគរាល់ថ្ងៃរហូតបាត់លឿងភ្នែក និងលឿងសាច់។

មុននិងបងប្អូនសាកល្បងអនុវត្តន៏វិធីនេះ សូមបងប្អូនទទួលការព្យាបាលពីគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសនៅថ្ងៃក្រោយ ៕