ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ មានករណីអំពើហិង្សាមួយបានកើតឡើង បង្កឡើងដោយជនជាតិចិន២ក្រុមវាយកាប់ចាក់គ្នា នៅចំណុចផ្ទះជួល ម្តុំឧតុនិយមភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ភ្លាម ធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ សុទ្ធជាជនដៃដល់ដែលបានយកដំបងដេញវាយគ្នាទៅលើជនជាតិចិនដូចគ្នា ។
ជនសង្ស័យទាំង៦នាក់ ត្រូវកម្លាំងចម្រុះគណបញ្ជាការឯកភាពខេត្ត បានធ្វើការឃាត់ខ្លួន បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី៕