ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់ ខណៈចេញទៅឃ្វាលគោ ស្រាប់តែប្រទះសពបុរសម្នាក់ចង.កសម្លាប់ខ្លួន នៅចង្កេះភ្នំកងវ៉ា ឡើងមានសភាពហើមស្អុយ បង្កឲ្យកាភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចង្កេះភ្នំកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្មេងដែលប្រទះឃើញសពមនុស្សចង.ក នេះ មានឈ្មោះ រឿង សំភួន ភេទប្រុស អាយុ១៤ឆ្នាំ បានទៅបេះផ្លែទៀប ក៏ប្រទះឃើញសាកសពមនុស្សម្នាក់ដែលចង.កជាប់នឹងដើមពពួលថ្ម ដែលមានកម្ពស់ ២,៥ ម ចងដោយខ្សែអង្រឹង។


សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រហ្ម ព៉ុយ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិកងវ៉ាថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ បច្ចុប្បន្នស្នាក់នៅជាមួយកូនប្រុសឈ្មោះ ព្រហ្ម ប្រុស និង ព្រហ្ម សំរិទ្ធ នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។ ជនរងគ្រោះជាមនុស្សញៀនស្រាប្រចាំ ហើយស្នាក់នៅមិនពិតប្រាកដ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះតែងតែនិយាយថា ពិបាករស់នៅ ហើយមានជំងឺតេតាណោះ ប្រចាំកាយទៀតផង ចង់តែសម្លាប់ខ្លួន ពេលនិយាយហើយជនរងគ្រោះ ក៏ដើរបាត់ពីផ្ទះ អស់រយះពេល៤ថ្ងៃ លុះដល់ថ្ងៃកើតហេតុ ក៏ត្រូវក្មេងឃា្វលគោប្រទះឃើញសាកសពចង.ក តែម្ដង ។


សមត្ថកិច្ចបញ្ជាក់ថា សក្រោយពិនិត្យ និងធ្វើកោសល្យវិច័យ រួចមកសមត្ថកិច្ចបានប្រគលសពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីបូជានៅកន្លែងកើតហេតុ ។
ជាមួយគ្នាដែរ លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ក៏បានចូលរួមបុណ្យសពចំនួន២០ម៉ឺនរៀលផងដែរ ៕