ភ្នំពេញ ៖ យោងតាមអគ្គស្នងការនគបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩ នេះ បានបង្កឲ្យមានមនុស្ស ស្លាប់ ៣ នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់ – ស្រាល ១១ នាក់ ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និង របួស សរុប ចំនួន ១៤ នាក់នៅថ្ងៃ ទី ៩ ខែតុលា ឆ្នាំ ២០១៩ នេះ គឺ កើតឡើងដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៧ លើក ។

ក្នុងរយ : ពេល ៩ថ្ងៃ នៃ ដើមខែ តុលានេះគ្រោះថ្នាក់ ចរាចរណ៍បានសម្លាប់មនុស្ស សរុប ៣២ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ១៥៣ នាក់ក្នុង ហេតុការណ៍ កើតឡើង ៧០ លើក ៕