ភ្នំពេញ: ក្នុងខែកញ្ញា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៣៣៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៧២៦,៩៥០,០០០ រៀល។

យោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះបានឲ្យដឹងថា យើងសង្កេត ឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន២ គ្រឿង គឺពី ៣៤០ គ្រឿង ក្នុងខែសីហា មក៣៣៨គ្រឿង ក្នុងខែកញ្ញា ឆ្នាំ២០១៩ ៕