ក្រោយមានសារព័ត៌មានក្នុងស្រុក ចុះផ្សាយថា តារាចម្រៀង និងអតីតតារាកំប្លែង នាយ ចឺម អួតខ្លួនថាប្រើពេល១ឆ្នាំ តាមទាន់ភាពល្បីល្បាញរបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត រួចមក បានធ្វើឲ្យ នាយ ចឺម ស៊ូទ្រាំសម្ងំស្ងៀមទៀតលែងបាន ក៏បានចេញមុខថតវីដេអូបង្ហោះបកស្រាយពីរឿងនាយអួតខ្លួនថា ប្រើពេល១ឆ្នាំតាមទាន់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដើម្បីឲ្យមហាជនបានដឹងការពិត និងបញ្ចប់ការយល់ច្រឡំផងដែរ។


តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ និងជាអតីតតារាកំប្លែង នាយ ចឺម ហាក់កំពុងទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ រហូតមានសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា នាយ ចឺម អួតខ្លួនថាប្រើពេល១ឆ្នាំ តាមទាន់ភាពល្បីល្បាញរបស់លោក ខេមរៈ សិរីមន្ត ដែលធ្វើឲ្យមហាជនសម្តែងការរិះគន់យ៉ាងខ្លាំង។

 

តែនាយចឺម បានចេញមុខថតវីដេអូបង្ហោះបកស្រាយថា លោកមិនដែលបាននិយាយពាក្យទាំងអស់នេះម្ដងណានោះទេ និងសូមលើកម្រាមដៃដប់ សុំទោសទៅកាន់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត សូមមេត្តាកុំយល់ច្រឡំមកលើលោកអី ហើយលោកក៏មិនដែលប៉ងប្រកួតប្រជែងជាមួយរៀមច្បង និងជាIdolរបស់លោកម្នាក់នេះដែរ ៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖