ភ្នំពេញ៖ កីឡដ្ឋានជាតិកម្ពុជាដំបូងបំផុតក្នុងប្រវត្តិសាស្រ្តមរតកតេជោ ជាសមិទ្ធផលដ៏អស្ចារ្យមួយនាយុគសម័យបច្ចុប្បន្ននេះ ពីព្រោះវាជាកីឡដ្ឋានជាតិបែបស្ដង់ដាដំបូងបំផុតដែលចំណាយលុយវាល់លានដុល្លារ ក្រោមជំនួយរបស់ចិន ហើយជាគម្រោងសាងសង់ដ៏ធំបំផុត ពុំធ្លាប់មានក្នុងរយៈកាលជាងពីរទសវត្សកន្លងមកនៅកម្ពុជា ហើយកីឡដ្ឋានមរតកតេជោ បានដាក់គម្រោងសាងសង់បញ្ចប់១០០%នាចុងឆ្នាំ២០២០ឬដើមឆ្នាំ២០២១។

ភាពអស្ចារ្យនៃពហុកីឡដ្ឋានជាតិនេះ គឺសាងសង់ឡើងតម្រូវការតាមលក្ខណៈអន្តរជាតិ ខ្នាតស្ដង់ដាតែម្ដងនិងមានរចនាបទបែបខ្មែរ បង្ហាញពីអត្តសញ្ញាណនៃទំនាក់ទំនងរវាងខ្មែរនិងចិនផងដែរ។ការបើកទំព័រប្រវត្តិសាស្រ្តជាថ្មីនេះលើទឹកដីឬស្សីកែវនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ដោយពាំនាំនូវគុណសម្បត្តិដល់សេដ្ឋកិច្ចនិងទីផ្សារកម្ពុជា ពីព្រោះវាមិនត្រឹមជាកីឡដ្ឋានជាតិធម្មតា ពោលគឺបម្រើដល់គ្រប់វិស័យ ជាពិសេសគឺមានគោលដៅសម្រាប់ទេសចរណ៍ វប្បធម៌ អប់រំនិងការកំសាន្ដនានា។

កីឡដ្ឋាននេះត្រៀមនឹងបញ្ចប់ជាស្ថាពរតែម្ដង ក្រោយពីរួចរាល់គ្រឿងបង្គុំសំខាន់ៗ១០០% និងបានដាក់កៅអីសម្រាប់ទស្សនាទៅហើយ។កីឡដ្ឋានជាតិនេះ ជារសជាតិថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរតែម្ដង ជាពិសេសគឺអ្នកស្នេហាកីឡា ដែលតែងតែរងចាំព្រឹត្តការណ៍ធំៗផ្សេងៗកើតឡើងក្នុងស្រុក។ក្នុងនោះផងដែរ កីឡដ្ឋានដែលត្រៀមនឹងបញ្ចប់នេះ នឹងត្រៀមស្វាគមន៍ព្រឹត្តការណ៍ធំៗចំនួន៦គឺ៖

ទី១ ពិធីបើកនិងពិធីបិទការប្រកួតជាតិលើកទី៤ ឆ្នាំ២០២២
ទី២ ការប្រកួតតេស្ត ត្រៀមកីឡាស៊ីហ្គេមឆ្នាំ២០២៣
ទី៣ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣
ទី៤ កីឡាអាស៊ានប៉ារ៉ាហ្គេម២០២៣ ក្រោយការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ចំនួន២សប្ដាហ៍
ទី៥ ត្រៀមFiFA world cup2034 ដោយអាស៊ានដាក់ការប្រកួតប្រជែងធ្វើជាម្ចាស់ផ្ទះ
ទី៦ ជាកន្លែងរៀបចំពិពណ៌ពាណិជ្ជកម្មនិងទេសចរណ៍ផ្សេងៗ និងជាកន្លែងពិធីបុណ្យជាតិ អន្តរជាតិធំៗ៕