ស្វាយ គឺជាដំណាំហូបផ្លែដែលប្រជាកសិករនិយមដាំ នៅតាមភូមិ ស្រុក មិនថាដាំជាលក្ខណៈគ្រួសារ ឬក៏ចម្ការធំៗ។ ការដាំស្វាយមានបច្ចេកទេសដាំខុសគ្នា ដោយកសិករខ្លះដាំ ដោយ​កូន​ដែល​បំបៅ​ដោយ​មែក ព្រោះ​អាច​ដុះ​លូតលាស់​លឿននិង​ឆាប់​ឲ្យ​ផ្លែ  ប៉ុន្តែ​ក៍មាន​កសិករ​​ខ្លះ​ដាំ​ដោយ​គ្រាប់​បាន​ទទួល​ផល​ល្អ​ដែរ ។

ដូច្នេះក្នុងថ្ងៃនេះដែរ យើងនិងបង្ហាញពីវិធីសាស្រ្ដដាំស្វាយឲ្យដើមតឿងាយស្រួលប្រមូលផ្លែ ដូចខាងក្រោម៖

*របៀបនៃការធ្វើឲ្យដើមស្វាយតឿ ៖

-ជ្រើសរើស​ពូជដែលល្អ
-ត្រៀម​ដី​ ជី ឧបករណ៍ ​ទឹក
-ចាប់ផ្ដើម​ដាំ មើលថែ​ឲ្យ​ដើម​ដុះ​ត្រង់​ឡើងលើ

-ធ្វើការ​កាត់​មែក​ដែល​ដុះ​ជាប់​គល់ គឺ​ធ្វើ​ឲ្យ​ដើមវាស្រ​ឡូ​ន​បើ​អាច​កាត់​ត្រួយ​វា​ក្នុងអាយុ​៣​ទៅ​៤​ខែ ដើម្បី​ឲ្យ​វាលាស់​ត្រួយ​បែកមែក​(​ទុក​ម្ដង​៣​មែក​)
-ក្រោយពី​ដើម​ស្វាយ​យើង​មាន​កំពស់​២​ទៅ​២.៥ ម៉ែត្រ​ហើយ​យើង​អាចធ្វើ​ការពត់​ដើម បាន​ហើយ​
*វិធីពត់ដើម៖

-វៃ​បង្គោល​នៅ​ជិត​គល់​ស្វាយ​ចម្ងាយ​១​តឹក

-យក​ខ្សែ​មក​ចង​ដើម​ស្វាយ​ឲ្យ​មាន​កំពស់​១​មែ​តពី​គល់
-វៃ​បង្គោល​មួយទៀត​ចម្ងាយ​ពី​គល់​១​ម៉ែត្រ​រួច​ទាញដើម​ស្វា​យមក​ចង​ឲ្យ​ជាប់ (​គួ​រធ្វើ​ការពត់​ម្ដង​បន្តិចៗ ចុះក្រោម​រហូត​បាន​៩០​ដឺ​ក្រេព​ត់​នៅពេល​ថ្ងៃ​)​

-បើ​ចង់បាន​ផ្លែ​ធំ យើង​ទុក​ឲ្យ​ជាប់​តែមួយ​ផ្លែ​ក្នុង​១​ទង

វិធីនេះគ្រាន់តែជាការចែករំលែកនូវចំណេះដឹងមួយផ្នែកតែប៉ុណ្ណោះ​​ បើបងប្អូនចង់ដឹងថាវាបានផល ឬអត់គឺអាស្រ័យលើការអនុវត្តន៏ផ្ទាល់ នឹងរិៈរកបន្ថែមនូវបច្ចេកទេសបន្ថែមទៀត ៕