ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៩​នេះ បើ​តាម​មន្ទី​ពេទ្យ​ប្រទេស​ថៃ បានអោយ​ដឹង​ថា លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្រោយ​ពី​ធ្វើការ​វះកាត់​ដាក់​រ៉ូ​ស័​រ​ចំនួន​០៣​កន្លែង អស់​រយៈពេល​ជិត​២​ម៉ោង​រួច​មក ពេល​នេះ គឺ​វះកាត់​ទទួល​ជោគជ័យ​១០០​ភាគរយ​ហើយ​។

យោង​តាម​លោក ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ផង​ដែរ​ថា ស្ថានភាព​សុខភាព​របស់​លោក នៅ​ពេល​នេះ​នឹង​អាច​វិល​ត្រឡប់​ទៅ​បម្រើ​ប្រជាពលរដ្ឋ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​វិញ​ហើយ ។

លោកស្នងការ ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ ដល់​បងប្អូន​ឯកឧត្តម​លោក​ជំទាវ​ទាំងអស់ ដែល​បាន​ព្រួយបារម្ភ​ពី​សុខភាព​របស់​លោក ៕