ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការនគបាលជាតិបាន ឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី៨ ខែតុលា បាន ចំនួន ២០ ករណី ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣៤ នាក់ ( ស្រី ៣ នាក់ ) ។ ក្នុងចំណោម ជនសង្ស័យ ឃាត់ខ្លួន ទាំង ៣៤ នាក់ មានមុខ សញ្ញា ជួញដូរ គ្រឿងញៀន ចំនួន ២៣នាក់ និងប្រើប្រាស់ ១១ នាក់ ។

វត្ថុតាង ដែល ចាប់ សរុប ក្នុង ថ្ងៃទី ៨ ខែតុលា រួមមាន ៖ មេ តំ ហ្វេ តា មីន (ice) = ៨៩,១២ ក្រាម និង ១៤ កញ្ចប់ តូច ។កាការបង្ក្រាបគ្រឿងញៀននៅថ្ងៃទ៨ តុលានេះ រួមមាន ៖ មន្ទីរ ប្រឆាំង គ្រឿងញៀន , ខេត្តបន្ទាយមានជ័យ , បាត់ដំបង , កំពង់ស្ពឺ , កណ្តាល , កណ្តាល , សៀមរាប, តាកែវ និង រាជធានី ភ្នំពេញ ៕