ភ្នំពេញ៖ ពិតជាធ្វើឲ្យមហាជននិយមលេងហ្វេសប៊ុកមានចិត្តរំភើប និងស្ញើចសរសើរយ៉ាងខ្លាំងទៅលើនារីស្រស់ស្អាតម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Molika Online Shop បន្ទាប់ពីបានឃើញសកម្មភាពសប្បុរសរបស់នាង ទៅលើក្មេងប្រុសមា្នក់ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ខូចខាតរថយន្តស៊េរីទំនើបម៉ាក Rang Rover របស់នាង យ៉ាងដំណំ ហើយបើគិតជាទំហំទឹកប្រាក់នៃការជួសជុលវិញគឺរាប់ពាន់ដុល្លារឯនោះ តែនាងបែជាមិនយកសំណងសូម្បីមួយកាក់ មួយសេន ឡើយ ។

តាមការរៀបរាប់នៅលើគណនីហ្វេសប៊ុកខាងលើបានឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំមិនយកសំណងដោយសារខ្ញុំអាណិតក្មេង Mo Lika សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុជិះម៉ូតូវាស្ដាំចឹងអីព្រោះគាត់ក្មេងណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចតិចផង អូនមកវាស្ដាំចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងមិចទៅ» ៕