ខេត្តបាត់ដំបង ៖ មន្ត្រី​មាន​សមត្ថកិច្ច មានការ​ភ្ញាក់ផ្អើល ដោយសារ​សត្វ​ដំរី​មួយ​ក្បាល បែក​ហ្វូង ធ្វើ​ដំណើរ​ចេញពី​ទឹកដី​ថៃ បោល​បុក​បារាស​កុងត្រូល នៅ​ច្រក​លេខ​៤០០ កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​តំបន់​ច្រក​ទ្វេភាគី​កម្ពុជា​ថៃ ក្នុង​ទឹកដី​ស្រុក​សំឡូត ខេត្តបាត់ដំបង ។

បើ​តាម​នគរបាល​ប៉ុ​ស្ត៏​ច្រក បាន​ឲ្យ​ដឹង​ថា សត្វ​ដំរី​នេះ បែក​ហ្វូង​បាន​ឆ្លង​ចូល​មក​ទឹក​កម្ពុជា​កាលពី​យប់​ថ្ងៃ​ទី​៧ តុលា ចូល​មក​ដល់​ចំណុច​ខាងលើ​នេះ ហើយ​ក៏​បាន​បោល​ជាន់​បារាស បណ្តាល​អោយ​រង​ការ​ខូចខាត ដៃ​អស់​មួយ​ចំនួន​ផង​ដែរ ។

មន្ត្រីនគរ​បាល​ដដែលបន្ត​ថា នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​ស្រុក​សំឡូត ដែល​មាន​សត្វ​ដំរី​ឆ្លង​មក​បំ​ផ្លិត​បំផ្លាញ​បែប​នេះ តែ​សំណាងល្អ ដែល​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស នោះ​ទេ ៕