រាជធានីភ្នំពេញ​ ៖ ​កម្លាំង​នគរបាល​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ អតីត​ចៅសង្កាត់​រង​ទី​១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ពាក់ព័ន្ធ​បទល្មើស រួមគំនិត​ក្បត់ ជាមួយ​ឧក្រិដ្ឋជន សង រ​ង្ស៊ី និង​ក្រុម​ឧទ្ទាម​នៅ​ក្រៅប្រទេស​ ។

សមត្ថកិច្ចឃាត់ខ្លួនកាលពី​រសៀល​ថ្ងៃ​ទី​៧ តុលា ​២០១៩ នៅ​ចំណុច​នៅផ្ទះ​លេខ​៥៧z ផ្លូវ​លេខ​១៥០ ក្រុម​ទី​៣១ ភូមិ​១១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជន​ត្រូវ​ចោទ​មានឈ្មោះ ទិ​ត្យ សុ​ផាត ភេទ​ស្រី អាយុ៦៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អតីត​ចៅសង្កាត់​រង​ទី​១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ រួមគំនិត​ក្បត់ ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កំឡុង​ឆ្នាំ​២០១៩ យោង​តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​ និង​បាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួនរបស់​លោក កូយ សៅ អនុប្រធាននិង​ជា​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ៕