ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មានការ​ផ្សព្វផ្សាយ​ករណី​ប៉ូលិស​ចរាចរណ៍ វាយ​ប្រជាពលរដ្ឋ​បែក​ច្រមុះ ដោយ​ដាក់​ថ្ងៃ​ទី​៥ ខែតុលា ជា​ហេតុ​នាំ​ឲ្យ​មហាជន​រិះគន់​យ៉ាង​ខ្លាំងក្លា ប៉ុន្តែ​ធាតុ​ពិត ករណី​នេះ​បាន​កើតឡើង​តាំងពី​៦​ឆ្នាំ​មុន​មក​ម្ល៉េះ ។

ពាក់ព័ន្ធ​ករណី​នេះ មិនមែន​កើតឡើង​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩ ដូច ហ្វេ​ស​ប៊ុ​ក ឬ​ក៏​ផេ​កមួយ​ចំនួន ដែល​ចង់​ល្បី​ចុះ​ផ្សាយ​បំពុលសង្គម​នោះ​ទេ ព្រោះ​ករណី​នេះ​កើតឡើង​តាំងពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ ហើយ​ក៏​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ដោយ​ភាគី​ទាំង​ពីរ និង​មានការ​អនុវត្ត​វិន័យ​របស់​កងកម្លាំង​ផង​ដែរ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្នើ​ផេ​ក​និង​សារព័ត៌មាន​មួយ​ចំនួន មុន​នឹង​ចុះ​ផ្សាយ​អ្វីមួយ សូម​ជួយ​សិក្សា​ស្វែង​យល់​អំពី​ប្រភព​និង​ពេលវេលា​ផង ដើម្បី​ជៀសវាង​កុំ​ឲ្យ​មហាជន​ទូទៅ​មានការ​យល់​ច្រឡំ ព្រោះ​វា​ជា​រឿង​ចាស់ ដែល​កើតឡើង​តាំងពី​៦​ឆ្នាំ មក​ម្ល៉េះ ជា​ពិសេស កុំ​ព្យាយាម​យក​ព័ត៌មាន​ចាស់​យក​មក​បំពុលបរិយាកាស​សង្គម​នា​ពេល​បច្ចុប្បន្ន ៕