ខេត្តព្រះសីហនុ៖ យោធិនចូលនិវត្តន៍ម្នាក់ស្រវឹងគ្មានពេលលោះថ្ងៃ ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួន ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចបន្ទាយវរ:សេនាតូចលេខ១ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ។


ជនរងគ្រោះឈ្មោះ យិន ធឿន ភេទប្រុស ៥២ឆ្នាំ មុខរបរយោធិនចូលនិវត្តន៍ អតីតយោធាវរ:១ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកផ្អាវ ឃុំទឹលល្អក់ ស្រុកព្រៃនប់ ។ មូលហេតុ៖ ផឹកស្រាស្រវឹងគ្មានពេលលោះថ្ងៃ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះត្រួតពិនិត្យកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕