ហ្វី​លី​ពី​ន ៖ មន្ត្រី​ប៉ូលិស​ហ្វី​លី​ពី​ន បាន​និយាយ​ថា កាលពី​ថ្ងៃ​ទី​៧​តុលា កម្លាំង​ប៉ូលិស​បាន​ចាប់ខ្លួន​ស្ត្រី​ឥណ្ឌូ​នេ​ស៊ី ដែល​នាំ​ចូល​ថ្នាំ​ញៀន​៨​គីឡូក្រាម មាន​តម្លៃ​ខ្ទង់​១​លាន​ដុល្លារ ចេញ​មក​ពី​ប្រទេស​កម្ពុជា ។

ចំណែកឯ​មន្ត្រី​ការិយាល័យ​គយ បាន​និយាយ​ថា នាង អាក​ណេ​ស អា​ឡិច​សង់​ដ្រា ត្រូវ​បាន​ឃាត់ខ្លួន កាលពី​យប់ នៅ​អាកាសយានដ្ឋាន​ក្រុង​ម៉ានីល ក្រោយ​ពី​មន្ត្រី​រក​ឃើញ​ថ្នាំ​ញៀន​មេ​អំ​ហ្វេ​តា​មីន​ក្រាម (​ម៉ា​ទឹកកក​) ចំនួន​៨​គីឡូក្រាម​នៅ​ក្នុង​ថង់​អីវ៉ាន់​របស់​នាង ក្នុង​ជើងហោះហើរ ពី​ក្រុង​សៀមរាប ទៅ​ក្រុង​ម៉ានីល​។

ទោះជា​យ៉ាងណា នាង​បាន​យំ និង​គ្រប​មុខ ហើយ​ឆ្លើយ​បដិសេធ​ថា អីវ៉ាន់​នោះ​មិនជា​របស់​នាង​ទេ ។ នាង​អះអាង​ថា មាន​គេ​ហុច​ស្បោ​មួយ អោយ​នាង​កាន់ ប៉ុន្តែ​មន្ត្រី​ជំនាញ​ថា វា​ជា​រឿង​ដោះសារ​របស់​ជនសង្ស័យ​ទេ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា អា​ឡិច​សង់​ដ្រា នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​ជួញដូរ​ថ្នាំ​ញៀន៕