បើទោះបីជាចំនួនភ្ញៀវទេសចរបរទេសមកលេងក្រុងសៀមរាបមួយរយៈនេះហាក់ថមថយបន្តិចមែន តែការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅទូទាំងប្រទេសកម្ពុជានៅតែប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង។ ប្រជាពលរដ្ឋកម្ពុជាតែងនិយមជួបជុំបងប្អូនជិតឆ្ងាយពិសាអារហាររួមគ្នា ក្នុងនោះចុងភៅម្ហូបចិននៅក្រុងសៀមរាប ខេត្តសៀមរាបម្នាក់លោក ប្រាង ង៉ិក បានទិញស្រា  បៀរកម្ពុជា១កេសដើម្បីផឹកជួបជុំបងប្អូនដូចគេឯងនៅថ្ងៃភ្ជុំបិណ្ឌហើយមានសំណាងឈ្នះរង្វាន់ធំទឹកប្រាក់សុទ្ធ៤០លានរៀល។

អ្នកសៀមរាបរូបនេះបានរៀបរាប់ថា៖« ខ្ញុំទិញស្រាបៀរកម្ពុជា១កេស ព្រោះខ្ញុំដឹងថាស្រាបៀរកម្ពុជាតែមួយកេសប្រាកដជាមានរង្វាន់មិនតិចក៏ច្រើនដែរ ហើយកំប៉ុងនាំសំណាងហ្នឹងគឺកំប៉ុងទី៨ ខ្ញុំមិនចង់ជឿនឹងភ្នែកខ្លួនឯងទេព្រោះធ្លាប់តែត្រូវរង្វាន់តូចៗ មិនស្មានថាលើកនេះខ្ញុំសំណាងធំដល់ម្លឹង »។លោកបន្តថា៖« ពិតមែនតែភ្ជុំបិណ្ឌឆ្នាំនេះរាងខ្សត់ភ្ញៀវមែន តែរង្វាន់ពីស្រាបៀរកម្ពុជា អត់ខ្សត់ទេ ច្រើនលើសអ្វីខ្ញុំរំពឹងទុក អ្នកណាថាមិនជឿក៏តាមចិត្តទៅ តែរង្វាន់គឺមានមែន គ្រាន់តែឈ្នះភា្លមខ្ញុំទិញថែម២កេសទៀត និងបន្តទិញរហូតទៅ ហើយទឹកប្រាក់៤០លានរៀលនេះគឺច្រើនណាស់ ខ្ញុំនឹងយកទៅជួយគ្រួសារបស់ខ្ញុំ និង បង្កើតមុខរបរថ្មីមួយព្រោះមិនចង់នៅធ្វើការឱ្យគេរហូតទេ៕