ភ្នំពេញ ៖ លោក Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ដែលទើបមកកាន់ការងារ មិនដល់ជា១ខែផង បានដើរទស្សនានៅតំបន់សំខាន់ៗ ជាច្រើននៅកម្ពុជា ជាថ្មីម្តងទៀត កាលពីចុងសប្តាហ៍នេះ លោកបានទៅលអាវយឺតថ្មីរបស់ខ្មែរ នៅផ្សារធំថ្មីថែមទៀតផង ។

តាមរយៈផេករបស់ទូតអាមេរិក នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ បង្ហាញពីសកម្មភាពលោក Murphy បានបន្តស្វែងយល់ពីទីក្រុងភ្នំពេញ ដោយលោកបានទៅមើល វិចិត្រសាលសិល្បៈ ដើរមើលសំណង់ស្ថាបត្យកម្ម ហើយថែមទាំងបាន ទៅលអាវយឺតថ្មីរបស់ខ្មែរ នៅផ្សារថ្មីថែមទៀត។

លោកបានមានប្រសាសន៍ថា “ភ្នំពេញមានអ្វីៗរាប់មិនអស់ ដែលធ្វើឲ្យយើងសប្បាយ” ៕