ជម្ពូ គឺជាដំណាំហូបផ្លែ​ ដែលមានច្រើនប្រភេទខុសៗគ្នា ផ្លែជម្ពូត្រូវបានប្រជាជនខ្មែរយើងនិយមដាំ និងនិយមបរិភោគ ដែលត្រូវបានគេចាត់ទុកថាជាបង្អែមលាងមាត់ ជម្ពូមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៏ចំពោះសុខភាពទៀតផង។

ដើម្បីដាំដំណាំជម្ពូឲ្យបានផ្លែច្រើនល្អ គឺសំខាន់បំផុតគឺពូជរបស់វា ពីព្រោះដំណាំនេះជាដំណាំដែលមិនពិបាកក្នុងការថែទាំ ដូចនេះក្នុងថ្ងៃនេះដែរក្រុមការងាររបស់យើង នឹងធ្វើការណែនាំពីរបៀបផ្សាំដើមជម្ពូ ដូចខាងក្រោម៖

១- ឧបករណ៍ដែលត្រូវប្រើរួមមានកន្ត្រៃ ឬកាំបិតដែលមុតល្អ, ស្នោរដែលអាចជក់ទឹក, ប្រភេទនៃអរម៉ូនសម្រាប់ជំនួយឬស (rapid root)


២- កាត់យកមែកតូចល្មម ហើយមានចេញត្រួយបន្តិច


៣- លាយអរម៉ូនសម្រាប់ជំនួយឬស (rapid root) ១០ cc ទៅក្នុងទឹក៤លីត្រ


៤- យកវាទៅដោតជាមួយស្នោរដែលអាចជក់ទឹកបាន រួចដាក់ត្រាំក្នុងទឹកខាងលើរយៈពេល៣ថ្ងៃ


៥- បន្ទាប់មកយកទៅរក្សាក្នុងកន្ទោងសម្រាប់បណ្តុះរួចយកដាក់កន្លែងម្លប់ក្រោមដើមឈើ


៦- ត្រូវផ្តល់ទឹក២ដងក្នុងមួយថ្ងៃ ក្នុងរយៈពេលមួយសប្តាហ៍វានឹងចាប់ផ្តើមចេញឬស ហើយយើងអាចយកវាទៅបណ្តុះក្នុងថង់ដីសម្រាប់ដាក់ដាំបានបាន។

ការបង្ហោះនេះទុកគ្រាន់ជាការចែករំលែកបន្តនូវចំណេះដឹងខ្លះៗដល់អ្នកទាំងអស់គ្នាអាចសាកល្បង និង Share ប្រាប់កសិករយើងផង សូមអរគុណ ៕