ភ្នំពេញ ៖ នារីរូបស្រស់២នាក់ បានបើកម៉ូតូ១គ្រឿងឌុបគ្នា ដើរលេងយប់ ក្នុងល្បឿនលឿន ហើយមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត១គ្រឿងយ៉ាងពេញទំហឹង បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យ។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅមុខព្រលានយន្តហោះភ្នំពេញ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។


ប្រភពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេ ខភ្នំពេញ 1AV- 72 53 ជិះដោយនារីរូបស្រស់ស្លៀកខ្លី២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ។ លុះពេលមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន បានបុកជាមួយរថយន្តម៉ាកស្តារិច ពាក់ស្លាកលេខ ភ្នំពេញ 2AV- 3587 បើកបរដោយជនជាតិចិន ពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការវាស់វែង និងកំណត់ហេតុ យកយានយន្តពាក់ព័ន្ធទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕