ភ្នំពេញថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩៖ ថ្មីៗនេះក្រុមហ៊ុនបានចេញលក់ជាផ្លូវការនូវស្មាតហ្វូនត្រកូលAស៊េរីថ្មីរបស់ខ្លួនគឺ Galaxy A30s ដែលអាចទាក់ទាញចិត្តអ្នកដែលចូលចិត្តការទស្សនា និងកម្សាន្តគ្មានដែនកំណត់ហើយអ្វីដែលរឹតតែអស្ចារ្យនោះគឺតម្លៃសមសម្យផងដែរ។

Samsung Galaxy A30s គឺជាទូរស័ព្ទដែលបានរចនាឡើងឡូយកប់តែម្តង ជាមួយអេក្រង់ Infinity-V Supper AMOLED ពណ៌ម៉ត់ល្អ ភ្លឺច្បាស់ត្រជាក់ភ្នែក អមជាមួយកាមេរ៉ា៣គ្រាប់ ដែលមានសមត្ថភាពថតប្លង់ទូលាយបានដល់១២៣ដឺក្រេ សម្រាប់អង្គចងចាំវិញគឺRAM 4GB | ROM 64GBអាចបន្ថែមមេម៉ូរីបានដល់512GB ហើយបើនិយាយដល់ពណ៌វិញមិនបាច់និយាយគឺថាស្រស់ស្អាត និងទាន់សម័យសម្រាប់បច្ចុប្បន្នគឺ ពណ៌ ស បៃតង និងខ្មៅ ជាមួយតម្លៃត្រឹមតែ $249តែប៉ុណ្ណោះ។

ម៉េចដែរ!!!ពេញចិត្តអត់? ខាងលើនេះមិនទាន់អស់នៅឡើយទេណា…ចង់ជ្រាបកាន់តែច្បាស់ថាតើ Samsung Galaxy A30s ឡួយយ៉ាងណានោះសូមមកមើលលក្ខណៈពិសេសអស្ចារ្យនៅខាងក្រោមនេះជាមួយគ្នា៖

Samsung Galaxy A30s:

* កាមេរ៉ាក្រោយមាន 3៖ 25 MP (F1.7) + 5 MP + 8 MP

* កាមេរ៉ាមុខ៖  16 MP (F2.0)

* អេក្រង់៖  6.4 អ៊ីញ, HD+, sAMOLED Infinity-V,

* ល្បឿដំណើរការ៖  Exynos 7904

* មេម៉ូរី / ផ្ទុក៖ RAM 4 GB, ROM 64 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB)

* ថាមពលថ្ម៖ 4,000 mAh (Typical)

* បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់ដើម្បីដោះសោរ (Fingerprint on screen)

អស្ចារ្យអត់?អ្វីដែលលោកអ្នកប្រាថ្នាចង់បានស្មាតហ្វូន ទំនើប ទាន់សម័យហើយមានតម្លៃធូរថ្លៃទៀត  បានមកដល់ហើយ…! ចាំអង្កាល់ទៀត?សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖1800 203 232 !!