ខេត្តកណ្តាល ៖ យុវជនស្ទាវម្នាក់ បានលួងលោមប្រលោមសុំស្នេហ៍ក្មេងស្រីជាអនីតិជនម្នាក់ តាមហ្វេសប៊ុក ។ លុះពេលណាត់ជួបមុខគ្នា យុវជនជើងល្អនេះបានប្រើល្បិច នាំក្មេងស្រីរងគ្រោះទៅដេកផ្ទះបងប្អូនជីដូន១ ហើយលួងលោមនាងរួមភេទបានសម្រេចទៅដល់៣លើក ។ ករណីក្មេងស្ទាវរួមភេទជាមួយក្មេងស្រីជាអនីតិជននេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៦ខែតុលា ឆ្នាំ២០១៩ ចំណុចលើផ្ទះ ភូមិត្រពាំងធ្នុង ឃុំម្កាក់ ស្រុកអង្គស្នួល ។


ក្មេងស្រីរងគ្រោះ មានឈ្មោះស.ព.ស ភេទស្រី អាយុ១៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ។ ចំណែក យុវជនសង្ស័យ មានឈ្មោះសុខ សុវណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងកញ្ចក់ នៅភូមិជោទ្រាច ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។


សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះ និងជនសង្ស័យបានទំនាក់ទំនងគ្នាតាមឆាត និងតាមទូរស័ព្ទ។ លុះដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧យប់ ជនសង្ស័យបានណាត់ក្មេងស្រីរងគ្រោះឲ្យយមក ដោយយុវជនសង្ស័យ បានរង់ចាំនៅមុខមណ្ឌលសុខភាពឃុំទួលព្រេជ ដើម្បីទៅដើរលេង និងហូបអីបន្តិចហូប ។
ប្រភពបន្តថា ពេលហូបអីរួច យុវជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះមកដេកផ្ទះបងប្អូនជីដូនមួយ នៅកន្លែងកើតហេតុ ហើយនៅយប់នៅ យុវជនសង្ស័យបានរួមភេទជាមួយជនរងគ្រោះតែម្តង លុះព្រឹកឡើង អាណាព្យាបាលក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ធ្វើការចាប់ខ្លួនយុវជនសង្ស័យតែម្តង។


ជនសង្ស័យបានសារភាពថា ខ្លួនបានស្រឡាញ់គ្នាតាមឆាត និងខ្លួនបានរួមភេទជាមួយក្មេងស្រីរងគ្រោះចំនួន៣ដងដល់ម៉ោង៥ភ្លឺ ទើបខ្លួនជូនក្មេងស្រីរងគ្រោះមកផ្ទះវិញ ។
យុវជនសង្ស័យត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអង្គឈ្នួល ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕