ខេត្តសៀមរាប៖ បុរសម្នាក់ខឹងប្រពន្ធសុំលែងលះគ្នា បែរជាគិតខ្លីយកកាំបិតបន្ទោះចាក់.កសម្លាប់ខ្លួនឯង បាញ់ឈាមដូចគេចាក់.កជ្រូក បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នៅត្រង់បណ្ដោយផ្លូវជាតិលេខ៦ខាងកើតសាខាគយខេត្តសៀមរាប ស្ថិតនៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។


ជនរងគ្រោះឈ្មោះ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ លក់កាំបិត មានស្រុកកំណើត ភូមិដើមស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ស្នាក់នៅជាមួយថៅកែដំកាំបិតលក់ ឈ្មោះ រី រ៉វី ភេទ ប្រុសអាយុ ៣៧ឆ្នាំ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។


មុនពេលកើតហេតុ ស្រ្តីជាប្រពន្ធបានសុំលែងលះគ្នា បុរសរូបនេះ បែរជាគិតខ្លីយកកាំបិតបន្ទោះចាក់.កសម្លាប់ខ្លួនឯង បាញ់ឈាមដូចគេចាក់.កជ្រូក ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេដឹកយកទៅសង្រ្កោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕