ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរណ៍ នៅ ថ្ងៃ ទី ០៦ ខែតុលា ឆ្នាំ ២០១៩ នេះ បាន បង្ក ឲ្យ មាន មនុស្ស ស្លាប់ ១ នាក់ និង បាន បង្ក ឲ្យ មាន អ្នក រង របួសធ្ងន់ – ស្រាល ១៣ នាក់ ( ស្រី ៣ នាក់ ) ។ នេះបើតាមអគ្គស្នងការនគបាលជាតិ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៤ នាក់ នៅ ថ្ងៃ ទី ៦ ខែតុលា ឆ្នាំ ២០១៩ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៨ លើក ។

ក្នុង រយ : ពេល ៦ ថ្ងៃ នៃ ដើមខែ តុលា នេះ គ្រោះ ថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប២៣ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ១២៣ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៤៦ លើក ៕