ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និ​ន្ទេ​ស A ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ចំនួន៤៤៣​នាក់ មកពីទូ​ទាំង​ប្រទេសនៅ​វិមាន​សន្តិភាព ​​។

នៅ​ក្នុងពីធី​​សំណេះសំណាល ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ​ជួប​ជាមួយ​សិស្សានុសិស្ស​ប្រឡង​ជាប់​និ​ន្ទេ​ស A​ ​នេះ សម្តេច​តេ​ជោ ក៏​នឹង​ប្រគល់​រង្វាន់​ជា iPad ជូន​សិស្សានុសិស្ស ទាំង៤៤៣​នាក់ ក្នុង​ម្នាក់​ៗ​ចំនួន១​គ្រឿង ផងដែរ​ ​។

សូម​ជម្រាប​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​នេះ មាន​បេក្ខជន​ទ​ទាំង​ប្រទេស​ចំនួន ៧៩,០៥២​នាក់ ស្មើនឹង ៦៨.៦២​ភាគរយ បាន​ប្រឡង​ជាប់ ដែល​នៅ​ក្នុង​នោះ មាន​សិស្សានុសិស្ស​ទទួល​បាន​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់​, និទ្ទេស B ចំនួន ២,៤៣០​នាក់​, និទ្ទេស C ចំនួន ៥,៨៤៧​នាក់​, និទ្ទេស D ចំនួន ១៤,១០០​នាក់ និង​និទ្ទេស E ចំនួន​៥៦,២៣២​នាក់ ​៕