ខេត្តព្រះសីហនុ៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ព្រោះតែខឹងនឹងស្រ្តីជាម្តាយប្រើអំពើហិង្សាវាយប្រដៅ ស្រាប់តែឈឺចិត្តស្អិតទ្រូងលែងចង់រស់តទៅទៀត ក៏គិតខ្លីយកខ្សែសាកថ្មទូរស័ព្ទចង.ក បណ្តាលឲ្យស្លាប់បានសម្រេចយ៉ាងអាណោចអាធ័ម កាលពីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងផ្ទះ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ។
ក្មេងប្រុសរងគ្រោះដែលយកខ្សែសាកថ្មទូរស័ព្ទចង.ក មាន ឈ្មោះ ឈិន ឡាយហៀង ជាសិស្សថ្នាក់ទី៨ និងរស់នៅក្នុងផ្ទះកើតហេតុខាងលើ។


សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដោយសារខឹងម្តាយវាយប្រដៅ ទើបធ្វើឲ្យក្មេងប្រុសរងគ្រោះឈឺចិត្តស្អិតទ្រូង បានបយកខ្សែសាកថ្មទូរស័ព្ទចង.ក មកចងព្យួរកខ្លួនឯងទៅនឹងចម្រឹងបង្អួចបន្ទប់ បណ្តាលអោយស្លាប់នៅនឹងកន្លែង។
ប្រភពពីគ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន វាលរេញ បានបង្ហើបឲ្យដឹងថា
ក្មេងប្រុសរងគ្រោះជាសិស្សរៀនពូកែម្នាក់ ហើយមានឈ្មោះត្រូវទទួលរង្វាន់ និងលិខិតសរសើនៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខែក្រោយនេះ តែមិនគួរណាក្មេងប្រុសរងគ្រោះគិតខ្លី ធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងបែបនេះសោះ។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញធ្វើការពិនិត្យរកឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាត សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕