កម្មករសំណង់ម្នាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក គង់ សុខេង តែងតែនិយាយប្រាប់ភរិយាគាត់ថា «ថ្ងៃណាមួយ យើងប្រាកដជាមានសំណាងធំមិនខានឡើយ» ពី​ ​ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែល​គាត់​ទិញ​យក​ទៅ​ពិសាជារៀងរាល់ថ្ងៃ ហើយ​ក៏​បាន​​ត្រូវរង្វាន់​​៤០​លានរៀល​​ពី​ភេសជ្ជៈ​នេះ​​មែន។

លោក​សុខេងបញ្ជាក់ថា៖ «ខ្ញុំតែងតែគិតពីឱកាសចំណេញត្រលប់មកវិញ ពេលខ្ញុំចំណាយ។ បើសិនខ្ញុំទិញកាហ្វេទឹកដោះគោ​១៥០០រៀល ខ្ញុំនឹងអត់បានអីសោះ តែបើខ្ញុំថែម៥០០រៀល ដើម្បីទិញវើក WURKZ  ខ្ញុំនឹងមានឱកាសឈ្នះរង្វាន់ត្រលប់មកវិញ យ៉ាងហោចណាស់ក៏បានភេសជ្ជៈ១កំប៉ុងមកវិញដែរ។ លើកនេះខ្ញុំឈ្នះរង្វាន់ធំ ដូចអ្វីដែលខ្ញុំបានប៉ងហើយ»។លោកបន្ថែមថា​៖ «ភេសជ្ជៈមួយកំប៉ុងក៏ជាការវិនិយោគមួយដែរ។ បើចំណាយប្រហាក់ប្រហែលគ្នា ហើយមានឱកាសចំណេញច្រើនជាង យើងគួរតែសាកល្បង ព្រោះសំណាងមើលមិនឃើញទេ។ ទឹកប្រាក់៤០លានរៀលនេះ ខ្ញុំនឹងយកទៅទិញគោទុកប្រវាស់​ ដើម្បីបានចំណូលបន្ថែម និងយកទៅជួសជុលផ្ទះ ដែលខូចខាត និង​កំពុងលិចទឹក​»៕