កសិកររស់នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ លោក ភឿ ហ៊ន សម្រេច​បំណង​ប្រាថ្នា​ដោយ​​ទទួល​បាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​រៀប​ចំ​មង្គលការ​ជាមួយ​នារី​ដែល​ខ្លួន​ស្រឡាញ់ បន្ទាប់​ពី​ឈ្នះរង្វាន់​៤០លានរៀលពី​ភេសជ្ជៈ​ប៉ូវកម្លាំង​វើក WURKZ ដែល​លោក​ទិញ​​ទទួលទានត្រឹម១កំប៉ុងប៉ុណ្ណោះ។

លោកបានឱ្យដឹងថា៖ «​វាជារឿងសំណាងហួសថ្លែង ដែលខ្ញុំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង។ រង្វាន់៤០លានរៀលនេះ គឺមកចំពេលម៉ាច់តែម្តង ព្រោះខ្ញុំតែងស្រម៉ៃថា នឹងបានរៀបការជាមួយនារីក្នុងដួងចិត្តម្នាក់ តែខ្ញុំមិនមានលុយច្រើនសម្រាប់ចាត់ចែងមង្គលការទេ ពេលនេះបានដូចចិត្តហើយ»។

អ្នក​ស្រុក​ចិត្របុរី​រូប​នេះ​​បន្ថែមថា ថវិកា​មួយ​ផ្នែក​នៃ​ប្រាក់​រង្វាន់​នេះ​នឹង​​ជូន​ម្តាយ​របស់​លោក​ខ្លះ​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ និងខ្លះ​ទៀត​សម្រាប់​លោក​យក​ទៅ​រៀន​​ជំនាញ​ជួសជុល​ម៉ូតូ​​ ដើម្បីបង្កើត​មុខ​​របរ​ទៅថ្ងៃ​​អនាគត៕