នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩ នេះ ក្រុមការងាររបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍ បានដឹកយករង្វាន់ម៉ូតូZoomerX ០១គ្រឿងទៀត ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ នៅក្នុងផ្សារធំ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ពេលនេះមានឈ្មោះ អេង ចាន់លី អាយុ៣៩ឆ្នាំ ជាអាជីវករលក់វ៉ែនតានិងនាឡិកាក្នុងផ្សារកំពង់ចាម រស់នៅក្នុងភូមិ១ សង្កាត់ វាលវង់ ក្រុង-ខេត្តកំពង់ចាម។

បងស្រី ចាន់លី ប្រាប់ថា រាល់ពេលទិញឆេមពានអាយស៍ហូប មានរង្វាន់ ១ដុល្លារ ឬ ១កំប៉ុង គាត់តែងលេងសើចជាមួយអ្នកលក់ដោយធ្វើដូចជាភ្ញាក់ផ្អើលថាឈ្នះរង្វាន់ម៉ូតូ ដល់ពេលឈ្នះរង្វាន់ម៉ូតូមែនទែនស្រែកផង លោតផង អត់មានអ្នកជឿ រហូតដល់គេឃើញលោតអត់ឈប់ គេនាំគ្នាមើលក្រវិលកំប៉ុងក៏នាំគ្នាផ្អើលឈូរឆពេញផ្សារតែម្តង។

បងស្រីបន្ថែមទៀតថាការត្រូវរង្វាន់ម៉ូតូZoomerXនេះដូចជាបុណ្យជួយមែន ព្រោះគាត់ទើបត្រឡប់មកពី ដាក់បិណ្ឌនៅវត្ត ហើយចូលលក់ក្នុងផ្សារវិញ រាងស្រេកទឹកក៏ទៅទិញឆេមពានអាយស៍ ១កំប៉ុងពីតូបអ្នកលក់ ចាប់គាស់មកត្រូវរង្វាន់ធំតែម្តង។

ចំពោះអ្នកលក់ឆេមពានអាយស៍ឱ្យអ្នកត្រូវរង្វាន់ម៉ូតូខាងលើគឺ អ្នកមីង អេង ផល អាយុ៤៨ឆ្នាំ អ្នកលក់ ភេសជ្ជៈនៅមុខផ្សារធំកំពង់ចាម ក៏ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន ៥០កេស ផងដែរ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ លោក ម៉ាន់ សូវៀត បានថ្លែងអបអរដល់អតិថិជន ដែលឈ្នះរង្វាន់ និងបញ្ជាក់ថាបងប្អូននិយមចូលចិត្តហូបភេសជ្ជៈប៉ូវកម្លាំងឆេមពាន និង ឆេមពានអាយស៍ ក្រៅតែពីទទួលបានរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងអាចមានសំណាងឈ្នះរង្វាន់ធំៗជាច្រើនដែលមាននៅ ក្រោមក្រវិលកំប៉ុងស្រាប់។ ហើយលោកសង្ឃឹមថានឹងបានមកជួបអ្នកមានសំណាងថ្មីៗទៀត នៅក្រុង កំពង់ចាម នាពេលឆាប់ៗខាងមុខ។