ភ្នំពេញ៖ យោងតាមរបាយការណ៍អគ្គស្នងការនគបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៩ នេះ បាន បង្ក ឲ្យ មាន មនុស្ស ស្លាប់ ៣ នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់ ៦ នាក់ ( ស្រី ១ នាក់ ) ។

ទិន្នន័យ គ្រោះថ្នាក់ ចក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃទី៤ តុលា បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ៩ នាក់នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៧ លើក ។

សូមជម្រាបថា ក្នុង រយៈពេល ៤ថ្ងៃនៃខែតុលានេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ២០ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៩៤ នាក់ ក្នុង ហេតុការណ៍ កើតឡើង ២៨ លើក ៕