សុខភាព គឺជារឿងដ៍សំខាន់សម្រាប់មនុស្សគ្រប់គ្នា ក៏ដូចជាជាតិ​ពុល​មាន​នៅ​គ្រប់​ទី​កន្លែង​ជុំ​វិញ​ខ្លួន​អ្នក ទាំង​​ក្នុង​ខ្យល់​ដែល​អ្នក​ដក​ដង្ហើម ទាំង​ក្នុង​ទឹក​ដែល​អ្នក​ផឹក ឬ​អាហារ​ដែល​អ្នក​ញ៉ាំ។ សូម្បី​តែ​​នៅ​លើ​ទូរសព្ទ ដែល​អ្នក​ប្រើ​រាល់​ថ្ងៃ​ ក៏​ពោរពេញ​ទៅ​ដោយ​បាក់តេរី អាច​ចម្លង​ជំងឺ​ចូល​​ទៅ​រាង​កាយ​យ៉ាង​ងាយ។ ខាង​ក្រោម​នេះ​ជា​សញ្ញា​បញ្ជាក់​ថា រាង​កាយ​របស់​អ្នក​មាន​ជាតិ​ពុល​លើស​លប់​ពេក​ហើយ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និង​ចេះ​ពី​វិធី​បណ្តេញ​​វា​ចេញ ឲ្យ​ទាន់​ពេល​វេលា។

+គ្រឿងផ្សំ
-ម្នាស់ ចំនួន ១ពែង (ចិតសម្បកយកតែសាច់កាត់ជាដុំៗ)
-ស្ពៃ ស្ពីណា (Spinach រកបានដោយងាយនៅផ្សារទំនើប) ចំនួន១បាច់ ឬ១ពែង
-ផ្លែប៉ោមបៃតង ១ផ្លែ (លាងទឹកឱ្យស្អាតចិតដុំៗទាំងសម្បក)

-តែបៃតងឆុង ១កែវ (តែ១កញ្ចប់ឆុងជាមួយទឹកក្តៅឧណ្ហៗ១ពែង)
-ខ្ញី ១ ទៅ២ដុំ (ចិតសម្បកចេញហើយកាត់ជាដុំៗ)
-ទឹកដូងស្រស់ ១កែវ
-ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ

-ទឹកឃ្មុំ ២កូនស្លាបព្រា
-ផ្លែត្រសក់ កន្លះផ្លែ (លាងទឹកស្អាតចិតជាដុំៗទាំងសម្បក)
-ស្លឹកជីរអង្កាម ៦ ទៅ៨សន្លឹក

+វិធីធ្វើ
-ជាដំបូងដាក់គ្រឿងផ្សំដូចជា ស្ពៃស្ពៃណា ដុំខ្ញី ទឹកតែបៃតង ទឹកដូងទៅក្រឡុកឱ្យហ្មត់មួយដំណាក់កាលសិន បន្ទាប់មកសឹមដាក់ម្នាស់ ផ្លែប៉ោម និងតាសក់ចូលទៅក្រឡុកចូលគ្នាម្តងទៀត

-ជាចុងក្រោយបន្ថែមទឹកឃ្មុំ ទឹកក្រូចឆ្មារ និងស្លឹកជីរអង្កាម ហើយក្រឡុកម្តងទៀត រួចចាក់ដាក់កែវទុកទទួលទានជាការស្រេច ៕