ភ្នំពេញ៖ នៅពេលដែលកំពុងឡើងកូដខ្លាំងនៅកម្ពុជានឹងតំបន់អាស៊ីអាគ្នេយ៍(យោងតាមរបាយការណ៍ Canalys ចេញផ្សាយក្នុងខែសីហា ឆមាសទី២ ឆ្នាំ ២០១៩) ក្រុមហ៊ុនទូរស័ព្ទដៃ OPPO មិនបង្អង់ដៃក្នុងការសម្រុករុករក និង ច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មីៗ និង ធ្វើកំណែប្រែ (Update) លើផលិតផលស្មាតហ្វូនរបស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់ទៀត ឲ្យកាន់តែអស្ចារ្យ កាន់តែកាលីបជាងមុន ដើម្បីជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។
ដោយសម្លឹងឃើញនូវសក្តានុពល និង សន្ទុះនៃការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃនៅលើស្មាតហ្វូនស៊េរីធុនកណ្តាលត្រកូល F និង ធុនខ្ពស់ ត្រកូល Reno ក្រុមហ៊ុន OPPO បានធ្វើការច្របាច់បញ្ចូលគ្នា បង្កើតនូវស្មាតហ្វូនកូនកាត់ជំនាន់ថ្មីដែលមានឈ្មោះថា OPPO Reno 2F។

យោងតាមគេហទំព័រ GSM Arena បានបង្ហាញថា OPPO កូនកាត់រូបនេះនឹងបំពាក់មកជាមួយនូវការរចនាយ៉ាងល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យបែបស៊ីវិល័យ High Show ។ បើក្រឡេកមកមើលនៅលើទំព័រហ្វេសបុកផ្លូវការរបស់ OPPO នៅកម្ពុជាឯណេះវិញ គឺកំពុងតែព្រលយនូវរូបរាង OPPO Reno 2F ដែលជាស្មាតហ្វូនកូនកាត់របស់ស៊េរី F ជំនាន់ថ្មី បណ្តើរៗហើយដែរ! វាមានអេក្រង់លាតពេញទំហំ 6.5”AMOLED គ្មានដំណក់ទឹក ផ្ទៃម៉ាស៊ីនរាបស្មើ គ្មានចោះរន្ធ រីឯផ្នែកខាងក្រោយត្រូវបានរចនាចេញមកឡើងរលោង ប៉ុន្តែ ងាយស្រួលចាប់កាន់ ដោយកញ្ចក់ EGG ស្វិតរឹងមុំា ធន់មិនងាយប្រេះបែក ក្រោយឆ្លងកាត់ការធ្វើតេស្តជាច្រើនដង និង អមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ Designed for Reno សម្រាប់ OPPO Reno ជំនាន់ថ្មីនេះតែម្តង។

ការកែប្រែនូវមុខមាត់នៃស្មាតហ្វូនជំនាន់ចុងក្រោយរបស់ OPPO F Series មិនត្រូវបានចប់ត្រឹមនេះទេ វាមានរូបរាងបន្ស៉ីគ្នាបែប Reno Series ផង និង F Series ផង ដោយក្រុមហ៊ុនបានបន្ថែមនូវការ Upgrade ទាំង Software និង Hardware តាមរយៈរបកគំហើញ និង ការច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាទំនើប ក្នុងគោលដៅ ផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់​ និងពញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង ។

គួររំលឹកថា កន្លងមក OPPO F11 Pro ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និង ពិភពលោក ដោយសារវាមានរូបរាងស្អាត កាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និង មានកាមេរ៉ាក្រោយភ្លោះថតរូបស្អាតនៅពេលយប់។ ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ដែលបានបង្ហាញខ្លួន កាលពីពាក់កណ្តាលឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់ថាជាស្មាតហ្វូនល្អឥតខ្ចោះដែលមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យ គ្មានពីរ តំណាងឲ្យការតស៊ូ និង ភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាពនៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង​ 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង។ បើចង់ដឹងជាក់ច្បាស់ថាស្មាតហ្វូនកូនកាត់ OPPO Reno 2F រូបនេះ ដែលកើតចេញពី F Series + Reno Series នឹងមានអ្វីអស្ចារ្យ កុំភ្លេចទស្សនាវីដេអូឃ្លីបខាងក្រោមនេះ ៖