រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៩​នេះ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ថ្លែង​ក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​ផ្ដាំផ្ញើ​ដល់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ត្រូវ​ខិតខំ​ប្រឹងប្រែង​ថែរក្សា​សុខភាព ដើម្បី​មាន​សុខភាព​ល្អ​ឡើង​វិញ ហើយ​ក៏​បាន​ផ្ដាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ​ពេទ្យ ត្រូវ​យកចិត្តទុកដាក់​មើលថែ​អ្នកជំងឺ​ទូទៅ ឲ្យ​បាន​ល្អ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​គិតគូ​យកចិត្ត​ទុក្ខ​ដាក់​ពី​សុខទុក្ខ​មន្ត្រី​ក្រោម​ឱវាទ ជា​ពិសេស​បាន​ឧ​ប​ត្ថ​ម​ថវិកា សម្រាប់​ជួយ​ព្យាបាល​ដល់​រូប​លោក​ផង​ដែរ ៕