ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារចែកចេញជា ពីរប្រភេទៈ

១-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ (តាមមាត់) គឺគិតចាប់ពីដើមបំពង់អាហារផ្នែកខាងលើ ឆ្លងកាត់តាមក្រពះរហូតដល់ដើមពោះវៀនតូច។

២-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងក្រោម គឺគិតពីដើមពោះវៀនតូច ឆ្លងកាត់តាមពោះវៀនធំ រហូតដល់ទ្វារធំ (រន្ធគូថ)។

ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារវាស្ដែងចេញជា ឈាមស្រស់ៗ (លាមកលាយឈាមស្រស់) ការក្អួតឈាមខ្មៅដុំៗ ឈាមខ្មៅលាយចំណីអាហារ។

នេះបើតាមប្រភពមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរា ២០០៦ បានស្រាវជ្រាវរកឃើញថា ស្លឹកងប់ស្រស់គឺជាថ្នាំដ៏ពូកែដែលអាចព្យាបាលនេះបានយ៉ាងមានប្រសិទ្ធភាព។

*រុក្ខជាតិ៖ ស្លឹកងប់

*វិធីធ្វើ និងប្រើប្រាស់៖

-ប្រើប្រាស់១០-១៥ក្រាម ម្សៅស្ងួត លាយជាមួយទឹក ៤៥-៧៥មល ដាំទឹកផឹកក្នុង១ថ្ងៃ។

លើសពីនេះ ទឹកស្លឹកងប់ស្រស់ អាចព្យាលបាលជំងឺបាន ដូចជា ឈឺក្រពះ ក្ដៅក្នុង រដូមកមិនទៀង ឈឺសសៃដៃ សសៃជើង .ល.។ ដោយបុកពូតយកទឹកផឹក១ពែងកាហ្វេក្នុង១ថ្ងៃ។

សូមបញ្ជាក់ជូនថា សូមពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេងតែប៉ុណ្ណោះ ៕