ខេត្តព្រះសីហនុ៖ ឃាតករដែលសម្លាប់ជនជាតិចិន រួចកាត់សាកសពជា៣កំណាត់ នៅក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ ។ ព័ត៌មានលម្អិត kbn នឹងផ្សាយជូននៅពេលក្រោយ ។

គួររម្លឹកថា កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងែទី០១ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្នុងដីឡូត៍មួយកន្លែង នៅឆ្នេរអូរត្រេះ ក្នុងក្រុម០៦ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ជនជាតិចិនមិនអត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដាច់ខ្លួនជា៣កំណាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ។
សមត្ថកិច្ចបញ្ជាក់ថា សាកសពស្លាប់ដោយសារអំពើឃាតកម្ម តែពុំទាន់ដឹងមូលហេតុអ្វីនៅឡើយទេ។
ក្រោយពេលប្រទះឃើញ សាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅដំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីឲ្យសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងកោសល្យវិច័យ មកពិនិត្យសាកសព និងស្វែងរកអត្តសញ្ញាណ ៕