ជំងឺរើមគឺជាជំងឺឆ្លងដោយសារវីរុស ដែលបណ្តាលឲ្យចេញស្នាមលើស្បែក និងមានការឈឺចាប់។ ជាញឹកញាប់បំផុត វាលេចចេញជាពងទឹកមួយខ្សែតែប៉ុណ្ណោះ ដែលព័ទ្ធជុំវិញតួខ្លួនរបស់អ្នកមួយចំហៀងខាងឆ្វេង ឬក៏ ខាងស្តាំ ជួនកាល ស្នាមលើស្បែកដោយសារជំងឺរើម អាចកើតនៅជុំវិញភ្នែកម្ខាង ឬក៏ នៅលើកម្ខាង ឬក៏នៅលើមុខ ជំងឺរើមកើតញឹកញាប់ចំពោះមនុស្សចាស់ និងចំពោះមនុស្សដែលមានប្រព័ន្ធការពារចុះខ្សោយ។

ថ្មីៗនេះគេបានរកឃើញនូវវិធីព្យាបាលធម្មជាតិ ២របៀបខុសៗគ្នា ដែលទាំង២របៀបនេះសុទ្ធសឹងងាយស្រួលក្នុងការអនុវត្តន៏ ថែមទាំងមិនចាំបាច់ចំណាយថវិការច្រើនទៀតផង។

*វិធីទី១៖

+ប្រទាលក្រពើ និងទឹកឃ្មុំ

-យកប្រទាលកន្ទុយក្រពើមកជូតលើពងទឹក

-ទុកឲ្យជ្រាបចូលស្បែក ២នាទី

-អាចប្រើប្រាស់ដោយយកទឹកឃ្មុំមកលាបក៏បានដែរ។

*វិធីទី២៖

+សណ្ដែកខៀវ

-ទំពាឲ្យម៉ដ្ឋ

-បិទលើរើម។

ជាចុងក្រោយនេះយើងសូមបញ្ជាក់ជូនថា សូមពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេងតែប៉ុណ្ណោះ ៕