លោក អ៊ីវ សាលីន ជាមន្ត្រីរាជការម្នាក់ មានទីលំនៅក្នុង​ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានជ្រើសយកស្រាបៀរកម្ពុជាដើម្បីពិសាជួបជុំបងប្អូនអំឡុង​ពេលបុណ្យ​កាន់​បិណ្ឌវេន១១ មានសំណាងត្រូវរង្វាន់៤០លានរៀល។

លោករៀបរាប់ថា៖ « នៅពេលជួបជុំគ្រួសារកូនក្មួយក៏បានទិញស្រាបៀរកម្ពុជា១កេសមកហូប ដំបូងគិតថាគាស់ហើយខ្ញុំចង់ទុកក្រវិលកំប៉ុង១ឡែកសិនចាំរកមើលក្រែងត្រូវរង្វាន់តាមក្រោយ ស្រាប់តែគាស់ឆាច់ឃើញគេដាក់៤០លានរៀល ខ្ញុំអរអើយអរ មិននឹកស្មានសោះ»។

លោកបន្តឱ្យដឹងថា ទឹកប្រាក់៤០លានរៀលនេះគឺទុកសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ជាពិសេសគឺទុកចាយវាយលើថ្លៃសិក្សាកូនពៅ ដែលឥឡូវកំពុងរៀនថ្នាក់ទី១០ហើយ។ លោកថាចង់ឱ្យកូនស្រីម្នាក់នេះរៀនឱ្យបានខ្ពស់ចប់ចុងចប់ដើម ដោយប្រើប្រាស់ទឹកប្រាក់សំណាងនេះជាស្ពានចម្លង​កូនឱ្យដល់ត្រើយ ៕