បរទេស៖ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ មានហេតុការណ៍រន្ធត់មួយ ដោយស្ពានមួយកន្លែងនៅកោះតៃវ៉ាន់ បានបាក់ស្រុត ហើយបានសង្កត់លើទូកនេសាទមួយចំនួន និងបាត់ខ្លួនមនុស្សចំនួន៦នាក់ ដែលសង្ស័យថា កំពុងជាប់ខ្លួន។


អាជ្ញាធរតៃវ៉ាន់ បានឲ្យដឹងថា ក្នុងហេតុការណ៍បាក់ស្ពាននេះ មានមនុស្សចំនួន៦នាក់បានបាត់ខ្លួន គឺប្រហែលជាកំពុងនៅជាប់ក្នុងទូកនេសាទ ដែលត្រូវកំណាត់ស្ពានបាក់សង្កត់ពីលើ ហើយមនុស្សចំនួន១២នាក់ ត្រូវបានអាជ្ញាធរជួយសង្រ្គោះទាន់ពេល គ្រាន់តែទទួលរងរបួសប៉ុណ្ណោះ។ ក្នុងនោះមានទាំងជនជាតិហ្វីលីពីន ៦នាក់ និងឥណ្ឌូណេស៊ី ៣នាក់ សុទ្ធសឹងតែជាអ្នកនេសាទ និងជាអ្នកបើករថយន្តដឹកសាំងជនជាតិតៃវ៉ាន់ម្នាក់។
អាជ្ញាធរបញ្ជាក់ថា ស្ពានដែលបាក់នេះ មានប្រវែង១៤០ម៉ែត្រ ស្ថិតនៅឆ្នេរភាគខាងកើតរបស់កោះតៃវ៉ាន់ ដែលបានសាងសង់ឡើងតាំងពីឆ្នាំ១៩៩៨។ ចំណែក មូលហេតុ ដែលបានបង្កឲ្យបាក់ស្ពាននេះ គេមិនទាន់ដឹងនៅឡើយទេ៕

សូមប្រិយមិត្តទស្សនានៃហេតុការណ៍បាក់ស្ពាន៖