មានមនុស្សភាគតិចណាស់ ដែលបានដឹងពីគុណប្រយោជន៏របស់កាកសំណល់ផ្ទះបាយ កាកសំណល់ទាំងអស់មានដូចជា សំបកបន្លែ ផ្លែឈើ ពងមាន់ឬទា ឆ្អឹងត្រី សាច់ និងបាយម្ហូបផ្សេងៗ។ កាកសំណល់ទាំងអស់នេះសុទ្ធសឹងតែជាប្រភពជីដ៏សំខាន់បំផុត ដែលគេយកទៅច្នៃសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។

*ឧបករណ៍ និងវត្ថុធាតុផ្សំ៖

-ធុងសំរាប់ផ្អាប់ចំណុះចាប់ពី២០លិត្រឡើងទៅ

-ការុង ស្ករស ឬបាវអង្ករ ឬដេរពីសាច់អន្ចងអូសត្រីក៏បាន

-វត្ថុធាតុផ្សំមានដូចជា បន្លែ ផ្លែឈើ សាច់ត្រី ឆ្អឹង សំបកពងមាន់ឬទា បាយមហូបសល់…។ល។

-កាកស្ករ ឬស្ករអំពៅពណ៍លឿង។

*វិធីធ្វើ៖

-ហាន់ ឬចិញ្រ្ចាំកាកសំណល់ទាំងអស់អោយទៅជាចំណិតតូចៗអោយបានចំនួន ៣គីឡូ

-យកកាកស្ករ ឬស្ករអំពៅពណ៍លឿង១គីឡូមកលាយអោយសព្វចូលគ្នា

-ដាក់ចូលក្នុងការុង ឬស្បៃអន្ចងរួចដាកក្នុងធុងផ្អាប់

-ផ្អាប់ទុកក្នុងម្លប់រយៈពេល ១៥ថ្ងៃ

-ក្រោយរយៈពេល១៥ថ្ងៃចាក់ទឹកស្អាតចូលចំនួន៥លីត្ររួចផ្អាប់ទុក១៥ថ្ងៃទៀត ៦.ចាប់ពី១៥ថ្ងៃក្រោយមក យើងអាចដាក់កាកសំណល់ចូលបានរាល់ថ្ងៃដោយហាន់វា ជាចំណិតតូចៗ។ មុននឹងដាក់ចូលនៅក្នុងនោះ យើងអាចដួសយកទឹកនៅខាងក្នុងមកប្រើ បានជាបន្តបន្ទាប់ ៕