រដ្ឋការ៉ូលីណា៖ បន្ទាប់ពីចុះអេតាស៊ីវិល ធ្វើជាប្តីប្រពន្ធស្របច្បាប់នឹងគ្នា កាលពីខែកញ្ញា ឆ្នាំ២០១៨ ហើយនោះ ពេលនេះកំពូលតារាប្រុសស្រីល្បីឈ្មោះ Justin Bieber និង Hailey Beldwin បានសម្រេចរៀបការជាផ្លូវការលើកទី២ ដោយមានសាច់ញាតិ និង មិត្តភ័ក្ត ព្រមទាំងតារាល្បីៗជាច្រើនចូលរួម។ អ្វីដែលពិសេស ពិធីមង្គលការ របស់តារាប្រុសស្រីមួយគូនេះ ធ្វើឡើងយ៉ាងរ៉ូមែនទិក ជាមួយទិដ្ឋភាព ស្រស់ត្រកាល ក្នុងសណ្ឋាគារលំដាប់ផ្តាយ៥ Montage ស្ថិត ក្នុង រដ្ឋការ៉ូលីណាភាគខាងត្បូង។

Justin និង Hailey ត្រូវបានគេដឹងថាបានរៀបការលើកទី២ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋានគារលំដាប់ផ្តាយ៥ Montage Palmetto Bluff ដោយមានភ្ញៀវកិត្តិយសចូលរួមសរុបចំនួន ១៥៤ នាក់។ ទោះបីមិនសូវមានមនុស្សច្រើនចូលរួមក៏ពិតមែន តែពិធីទាំងមូល មើលទៅមានភាពសប្បាយរីករាយយ៉ាងខ្លាំង ទាំងបរិយាកាសនៅកន្លែងប្រារព្ធពិធី គឺធម្មជាតិយ៉ាងស្រស់ត្រកាល រួមផ្សំនឹងពន្លឺភ្លើងទៀនយ៉ាងរ៉ូមែនទិកផងនោះ រឹងតែធ្វើឲ្យពិធីមង្គលរបស់តារាប្រុសស្រីទាំងពីរមានអត្ថន័យ។

បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា មុនថ្ងៃរៀបការ តារាចម្រៀងប្រុសសញ្ជាតិកាណាដា Justin Bieber បាននិយាយថា «រង់ចាំ មួយ រយៈ សិន មិន ចង់ និយាយ អ្វី នោះ ទេ ប៉ុន្តែ ពាក្យពេចន៍ គឺ សាយភាយ លឿន ណាស់។ និយាយឲ្យស្រួលនិងងាយ យល់ Hailey បងពិតជាស្រឡាញ់អ្វី ៗ ដែលអូនមានខ្លាំងបំផុត។ ដូច្នេះហើយបងសម្រេច ចិត្តចំណាយ ពេលក្នុងមួយជីវិតរបស់បងក្នុងការ ស្គាល់ នូវគ្រប់ អ្វីៗ ដែល ជារបស់អូនដោយ ភាព អត់ធ្មត់ និងយោគយល់។ បង សន្យា ថា នឹង ដឹកនាំ គ្រួសារ របស់ យើ ង ប្រកប ដោយក្ដីគោរព និង ស្មោះត្រង់ សូមឲ្យ ព្រះ ជាអ្នកនាំផ្លូវពួកយើងទៅកានអ្វី ៗ ដែល ពួក យើង ចង់ បាន និង សម្រេចបាននូវអ្វី ដែល យើង បាន ធ្វើ។ បេះដូង របស់បង គឺជារបស់អូនពេញទីហើយបងតែងតែ គិតពីអូនមុនគេបំផុត។ អូន គឺជាម្ចាស់ជីវិត បង Hailey Baldwin ហើយបងពិតជាមិនចង់ចំណាយ ពេលនៃជីវិតបងនេះជាមួយនរណាក្រៅពីអូន ឡើយ…»។