ថៃ៖ ករណីស្លាប់របស់តារាម៉ូដែល lunlabelle.thitim បានក្លាយជាប្រជាធានបទយ៉ាងក្ដៅគគុកនៅបណ្ដាញសង្គមប្រទេសថៃ ខណៈដែលមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ។

ទាក់ទងជាមួយការស្លាប់របស់នាង lunlabelle.thitim នេះទៀតសោត ក៏បានធ្វើឲ្យម្ចាស់ខុនដូរកើតហេតុ ព្រួយក្នុងចិត្តជាខ្លាំង ព្រោះតែបន្ទាប់ពីមានរឿងនេះមកបានធ្វើឲ្យភ្ញៀវដែលស្លាក់នៅក្នុងខុនដូរ បានរើចេញជាបន្តបន្ទាប់ និងពុំមានភ្ញៀវថ្មីណាហ៊ានមកស្នាក់ឡើយ ព្រោះម្នាក់ៗមានអារម្មណ៍ខ្លាចរអាវិញ្ញាណខ្មោចរបស់តារាម៉ូដែលរូបស្រស់ម្នាក់នេះ មកសួរសុខទុក្ខ ។

ជាមួយគ្នានេះដែរ និស្សិតស្រីឆ្នាំទី៤ ម្នាក់ ដែលស្នាក់នៅក្នុងខុនដូរខាងលើ បាននិយាយថា យប់មួយបន្ទាប់ពី lunlabelle.thitim ស្លាប់ នាងបានឃើញស្រមោលមនុស្សស្រីដែលសង្ស័យថា ជាព្រលឹងរបស់ lunlabelle.thitim ឡើងតាមជណ្ដើរយន្ត ព្រមទាំងបានដើរចុះឡើង នៅតាមផ្លូវមុខបន្ទប់នាងទៀតផង ។
សូមបញ្ជាក់ថា lunlabelle.thitim ត្រូវបានគេឃើញដេកស្លាប់នៅលើសាឡុងក្នុងបន្ទប់ខុនដូររបស់នាង ហើយការស្លាប់នេះគឺបណ្ដាលមកពីនាងត្រូវបានគេបញ្ច្រកស្រាច្រើនហួសកម្រិត ៕

សហការី KBN
ប្រភព៖ kapook