ងាវ គឺជាសត្វមួយប្រភេទដែលរស់នៅក្នុងសមុទ្រ ហើយវាគឺជាសត្វដែលគេពេញនិយមបរិភោគបំផុត ដោយសារតែមានវាសំបូរទៅដោយវីតាមីន ជីវជាតិចម្រុះ ជាតិរ៉ែ និងល្អបំផុតចំពោះអ្នកដែលអស់កម្លាំងថាមពល ។

ក្នុងថ្ងៃនេះដែរយើង នឹងបង្ហាញពីបច្ចេកទេសចិញ្ចឹមងាវសម្រាប់លក់ ដោយវាមិនសូវជាពិបាក ហើយចំនេញពេលវេលា មិនត្រឹមតែប៉ុណ្ណោះទេឆាប់បានផលទៀតផង។

ត្រៀមឆ្នេរចិញ្ចឹម៖ ឆ្នេរចិញ្ចឹមងាវតែងតែជាឆ្នេរទឹកជំនោរ ឈូងសមុទ្រមានររលកខ្យល់តូច ទឹកជោរនាជ មានប្រភពទឹកសាបហូរចូល បាតគឺខ្សាច់ភក់។ ត្រូវតែវ័ណ្តសំណាញ់ ព័ទ្ធជុំវិញឆ្នេរចិញ្ចឹមដើម្បីកុំអោយងាវវារចេញមកក្រៅ។ កប់សំណាញ់ក្រោមដី​​ ៣០ សង់ទី ម៉ែត្រ រួចប្រើបង្គោលតូចៗលើកសំណាញ់ឡើងប្រៀបនឹងផ្ទៃឆ្នេរពី ៦០ ទៅ ៧០ សង់ទីម៉ែត្រ។ អោយតែ ១,៥ ម៉ែត្រដោតបង្គោលប្រភេទតូចមួយហើយ ១០ ម៉ែត្រដោតបង្គោលប្រភេទធំមួយដើម្បីស្ទួយសំណាញ់ សំណាញ់បញ្ឈរផ្អៀងចូលផ្ទៃឆ្នេរបន្តិច។ធ្វើអនាម័យផ្ទៃឆ្នេរ ប្រមូលសំរាមសំរោចចេញ ឆ្ងាយពីផ្ទៃឆ្នេរ។ ពេលទឹកស្រកអស់ យករនាស់រាស់ឬកៀរអោយផុសផ្ទៃឆ្នេរជម្រៅពី ៥ទៅ ១០ សង់ទីម៉ែត្រ ដើម្បីសត្វងាវអាចត្បុរចុះដីខ្សាច់ដោយមិនត្រូវទឹកបង្ហូរទៅ។

* របៀបធ្វើរង៖

រងមានទិសស្របនឹងខ្សែទឹកជំនោររនាជ។ រងទំហំ ១,៥ ម៉ែត្រ នៅចន្លោះរង ពីរធ្វើផ្លូវដើរតូចមួយ។ នៅ តំបន់ចិញ្ចឹមងាវមានរយៈពេលហាលឆ្នេរមួយថ្ងៃជាង ៥ ម៉ោងឬរយៈពេលហាលឆ្នេរវែង ជាពិសេសនៅរដូវប្រាំងត្រូវមានវិធានការរក្សាទឹក បង្កើតសំណើមជាកំណត់អោយឆ្នេរចិញ្ចឹម។ ចងខ្សែលើផ្ទៃឆ្នេរដើម្បីចៀស វាងសត្វងាវវារទៅកន្លែងផ្សេង។

* របៀបព្រលែងកូនពូជនិងដង់ស៊ីតេចិញ្ចឹម៖ កូនពូជត្រូវបានប្រមូលពេលទទួលបានទំហំយ៉ាងហោច ពី ០,៥ ទៅ ១ សង់ទីម៉ែត្រ។

+ ទំហំពូជ ៥ ម៉ឺនក្បាលក្នុង ១ គីឡូក្រាមព្រលែង ១០០ គីឡូក្រាមក្នុង ១.០០០ ម៉ែត្រការ៉េ។

+ ទំហំពូជ ៤ ម៉ឺនក្បាលក្នុង ១ គីឡូក្រាមព្រលែង ១១០ គីឡូក្រាមក្នុង ១.០០០ ម៉ែត្រការ៉េ។

+ ទំហំពូជ ៣ ម៉ឺនក្បាលក្នុង ១ គីឡូក្រាម ព្រលែង ១៤០ គីឡូក្រាមក្នុង ១.០០០ ម៉ែត្រការ៉េ។

+ ទំហំពូជ ២ ម៉ឺនក្បាលក្នុង ១ គីឡូក្រាមព្រលែង ១៨០ គីឡូក្រាមក្នុង ១.០០០ ម៉ែត្រការ៉េ។

*របៀបគ្រប់គ្រងឆ្នេរចិញ្ចឹម៖

ចំណីរបស់សត្វងាវគឺពពួកប្លុងតុងកំណកសរីរាង្គនៅក្នុងបរិស្ថានទឹកបានជាមិនចាំបាច់ដាក់ចំណីក្នុងដំណើរការចិញ្ចឹមឡើយ។ យ៉ាងណាមិញ ងាវងាយប្រតិកម្មនឹងការផ្លាស់ប្តូរបរិស្ថានដោយចៃដន្យដូចជា៖ ទឹកប្រែជាសាប បន្តិចម្ដងៗសីតុណ្ហភាពទឹកឡើងខ្ពស់ពេកប្រភពទឹកត្រូវបំពុលជាដើមអាចបង្កបាតុភូតងាវត្រូវងាប់ជាហូរហែ។ ពេលឃើញបាតុភូតសត្វងាវ អណ្តែត ផុតផ្ទៃបាតគឺត្រូវមានវិធានការប្តូរទីតាំងទាន់ពេលវេលាដើម្បីចៀសវាងការវារចេញដោយឥតម្ចាស់ការរបស់ងាវ។

* ការប្រមូលផល៖

-សត្វងាវបន្ទាប់ពីចិញ្ចឹមបាន​ ១៥ ខែ ឡើងទៅគឺអាចប្រមូលផលបាន​ ៕