ភ្នំពេញ៖ សាច់រឿងនេះនិយាយពីតួអង្គបុរសដែលជាមនុស្សមានភាពជឿជាក់ទៅលើតួលេខខ្ងាំងបំផុតសូម្បីតែរឿងស្នេហាដែលមានឈ្មោះថា Tan និងនារីដែលជឿជាក់ថាស្នេហាគ្មានតួលេខណាអាចវាស់វែងបានដែលមានឈ្មោះថា Jeed។

សាច់រឿងបានចាប់ផ្ដើមនៅពេលដែល Tan បានបង្កើតនូវគម្រោងធានារ៉ាប់រងដែលប្លែកនិងអាចវាស់វែងតាមរយៈពេលតួលេខបានគឺ “Love Insurance” ដែលអាចអោយគូស្នេហ៍ទាំងអស់អាចទទួលបាននូវលុយដើមទាំងអស់១០០% រួមទាំងការប្រាក់បន្ថែម ៣០% បើសិនពួកគេមិនបែកគ្នាក្នុងរយៈពេល ២ឆ្នាំបន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យារបស់គេ។ ដោយទទួលបានការចាប់អារម្មណ៏ច្រើនទៅលើគម្រោងនេះត្រឹមរយៈពេល៣ខែ ក្រុមអ្នកដឹកនាំបានកំណត់អោយ Tan បញ្ជាក់ដោយប្រើទិន្នន័យថាគូស្នេហ៏ដែលទិញធានារ៉ាប់រងនេះគឺ មានតួលេខ ៥០/៥០ នៃការបែកគ្នានិងមិនបែកគ្មា។

ប៉ុន្ដែ Jeed ដែលជាអ្នកចាប់គូ រឺហៅថា មេអណ្ដើក ជឿជាក់ថាស្មេហាពិតជាមាន ដែលមានទស្សនៈផ្ទុយពី Tan ត្រូវបានផ្ទេរការងារទៅធ្វើការជាមួយនិង Tan។ រវាងកញ្ញាជឿជាក់លើស្នេហា និងបុរសដែលជឿលើទិន្នន័យស្ថិតិ បានប្រជែងគ្នារកឈ្នះក៏បានកើតឡើង ។

ចង់ដឹងថារឿង «ធានារ៉ាប់រងស្នេហា២ឆ្នាំ» ល្អមើលខ្លាំងប៉ុណ្ណា កុំភ្លេចណាទៅទស្សនាឲ្យបានច្រើនកុះករ ដែលមានចាក់បញ្ចាំងនៅរោងភាពយន្តលេជេន គ្រប់សាខា ៕