ប្រទេសថៃ៖ ចំពោះករណីប្រទះឃើញសាកសពនារីម្នាក់ឈ្មោះ ប៉ើន អាយុ៣៧ឆ្នាំ ត្រូវបានគេសម្លាប់ក្នុងសភាពស្រាតននលគោក ពុំមានស្លៀកពាក់ឡើយ ស្ថិតនៅក្នុងផ្ទះជួលមួយកន្លែង ក្នុងខេត្តប៉ាផុមថានី កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងមកនេះ ។

ក្រោយពីការស្រាវជ្រាវ ក្រុមប៉ូលិសបានធ្វើការចាប់ខ្លួនជនល្មើសបានហើយ ដោយជនល្មើសមានឈ្មោះ ឆ្លើង សុតិសាក់ អាយុ៤៣ឆ្នាំ ដោយជនល្មើសបានព្យាយាមលេបថ្នាំស្លាប់ខ្លួន ដើម្បីបញ្ចប់រឿងផងដែរ តែមិនបានសម្រេចត្រូវប៉ូលិសចូលទៅឃាត់ទាន់ពេល ព្រមទាំងនាំទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលផងដែរ ។

ទាក់ទងនិងរឿងឃាតកម្មនេះ កាលពីថ្ងៃទី១៧ ខែកញ្ញា ប៉ុស្តិ៍ទូរទស្សន៍ថៃបានផ្សាយថា ទីបំផុតប៉ូលិសចាប់បានជនល្មើសហើយ ស្ថិតនៅក្នុងស្រុកមួយ នៃខេត្តនុនថាក់បុរី ហើយជនល្មើសបានទទួលសារភាពថា គាត់ពិតជាបានសម្លាប់ជនរងគ្រោះពិតមែន ព្រោះតែខឹងនឹងនាងមិនព្រមរួមភេទជាមួយ ម្យ៉ាងទៀតនាងបានជេរគាត់ថា អាជាប់គុក ។

គួរបញ្ជាក់ផងដែរថា ជនល្មើសរូបនេះ ធ្លាប់បានបង្ខំឲ្យស្ត្រីរកស៊ីផ្លូវភេទ រួមរ័ក្សជាមួយ តែនាងមិនព្រម ជនល្មើសក៏យកឧបករណ៍ឆក់ ទៅឆក់លើដើមទ្រូងនាង ហើយត្រូវបាននារីរងគ្រោះប្តឹងសងជំងឺចិត្ត៣ម៉ឺនបាតផងដែរ ។

ទោះជាយ៉ាងណា ក្រុមប៉ូលិសបានកំពុងតែធ្វើការសួរនាំជនល្មើស ដើម្បីនាំយកទៅធ្វើត្រាប់ឡើងវិញ នៅកន្លែងកើតហេតុ ដូចក្នុងរូបភាព ហើយបានបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោស ៕