ថៃ៖ កាលពីថ្ងៃទី ២៤ ខែកញ្ញា ម្សិលមិញនេះ មានករណីធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងរបស់ក្រសួងឧត្តុនិយមប្រទេសថៃ បណ្ដាលឲ្យស្លាប់អ្នកបើកបរចំនួន២រូប ។ ករណីនេះបណ្ដាលមកពីយន្តហោះបានហោះទៅបុកភ្នំមួយកន្លែងស្ថិតក្នុងភូមិ៩ ស្រុកថៃយូកា ខេត្តកាណចាកណាក់ស៊ី ប្រទេសថៃ ។

ប្រភពបានឲ្យដឹងថា ចំពោះអ្នកស្លាប់ទាំងពីរនាក់ខាងលើនេះ មានម្នាក់ជាគ្រូបង្រៀនបើកបរយន្តហោះ និងម្នាក់ទៀតជាអ្នកហ្វឹកហាត់ ។
ប្រភពបានឲ្យដឹងថែមទៀតថា កាលពីប៉ុន្មានថ្ងៃមុននេះនៅខេត្តកាណចាកបុរី មានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ជាពិសេសគឺនៅតំបន់ខាងលើនេះតែម្ដង ទើបជាឧបសគ្គដល់ការបើកបរយន្តហោះរបស់ក្រសួងឧត្តុនិយមមួយគ្រឿងនេះ រហូតធ្វើឲ្យអ្នកបើកបរបើកបុកភ្នំ ផ្ទុះស្លាប់មនុស្សចំនួន២នាក់ ដែលជាអ្នកបើកបរ ។

ក្រោយកើតហេតុ ប៉ូលិស និងអជ្ញាធរបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព និងនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕
សហការី KBN
ប្រភព៖ khaosod