ក្នុងការដាំដំណាំបង្កបង្កើនផល កសិករគ្រប់រូបតែងតែព្យាយាមរិះរកវិធីសាស្រ្ដថ្មីៗដើម្បីធ្វើយ៉ាងណាឲ្យដំណាំទទួលបានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ។

ក្នុងថ្ងៃនេះដែរ ក្រុមការងារពួកយើងនឹងណែនាំពី ​វិធី​សាស្រ្ដងាយ​ក្នុង​ការបង្កើត​អរ​ម៉ូ​ន​ជំនួយ​ឫស ដែលជា​បច្ចេកទេស​កសិក​ម្មធម្ម​ជាតិ ចំណាយ​តិច​ដោយ​មិន​ប្រើ​ថ្នាំ​គីមី។​

+ធាតុ​ផ្សំ​រួមមាន​៖
-ភេសជ្ជៈM150 ឬ​ភេសជ្ជៈ​គោ​ជល់1កំប៉ុង​
-ប៊ីចេង មួយ​ស្លាបព្រា​បាយ​
-កាពិ​មួយ​ស្លាបព្រា​បាយ

+របៀប​ធ្វើ​៖
-លាយ​គ្រឿងផ្សំ​ទាំងបី​ចូល​កូរ​ឲ្យ​សព្វ​ល្អ បន្ទាប់មក​យកទៅ​លាប​នៅ​កន្លែង​ណា​ដែល​ត្រូវ​ផ្សាំ

-ដំបូង​ត្រូវ​ចិត​សំបក​ចេញ​កន្លែង​ដែល​ត្រូវ​ផ្សាំ រួច​យក​ទឹក​ថ្នាំ​ទៅ​លាប​ឲ្យ​សព្វ​ដល់​ផ្នែក​ចុង​ខាង​កន្លែង ដែល​ចិត​សំបក មុននឹង​ដាក់​ផ្សាំ ៕