តាកែវ ស្ត្រីវ័យក្មេងម្នាក់មានឈ្មោះ សោម ស្រីនិច្ច អាយុ២៣ឆ្នាំ បច្ចុប្បន្នកំពុងតែរៀនជំនាញជាអ្នកសម្អាងជាមួយបងស្រីក្នុងផ្សារយាយទ្រព្យ និងរស់នៅភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មានសំំណាងបានឈ្នះរង្វាន់ ១០០ លាន រៀល ពីតែបៃតង អ៊ីឈីតាន់ ។

ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង សោម ស្រីនិច្ច បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ សព្វថ្ងៃនេះ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ អ្នកនាងនៅមិនទាន់មានមុខរបរអ្វីជាដំកំភួននោះទេ ក្រៅតែពីរៀនជំនាញជាអ្នកសំអាងជាមួយបងស្រីនៅផ្សារ យាយទ្រព្យ ហើយស្វាមីមានអាជីពជាជាងជួសជុលទូរស័ព្ទខ្នាតតូចតែប៉ុណ្ណោះ ។

អ្នកនាងបានបន្តទៀតថា ជាទម្លាប់ មុនពេលចេញទៅផ្សាររៀនជំនាញផ្នែកសំអាងជាមួយបងស្រីនៅក្នុងផ្សារ អ្នកនាងតែងទិញតែបៃតងអ៊ីឈីតាន់ រស់ជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីម្តាយដែលជាអ្នកលក់គ្រឿងទេសក្នុងភូមិ ទុកសម្រាប់ទទួលទាននៅពេលស្រែកទឹក។ ដោយឡែកកាលពីដើមសប្ដាហ៍នេះ មុនពេលចេញទៅផ្សារ អ្នកបានបានទិញតែបៃតងអ៊ីឈីតាន់ដូចទម្លាប់សព្វដង លុះពេលមួលគម្របដបទទួទានជាមួយកូន ដែលមានស្វាមីនៅក្បែរផងដែរនោះ ក៏ឃើញមានរង្វាន់ ១០០លានរៀលនៅក្នុងគម្របដបតែម្ដង។

ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់ស្វាមី និងបងប្អូនដែលនៅក្បែរមកចោមរោមមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ 100លានរៀល អ្នកនាងនឹងយកទៅសង់ផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយទុកមួយចំនួនទៀតសម្រាប់ពង្រីកអាជីពជាជាងជួសជុលទូរស័ព្ទ និងទុកមួយចំណែកទៀតសម្រាប់បង្កើតមុខរបរជាអ្នកសំអាងសម្រា់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕