ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបង្កឲ្យមានមនុស្សស្លាប់៦នាក់ (ស្រី២នាក់) យ៉ាងអាណោចអាធ័ម និងអ្នករងរបួសធ្ងន់-ស្រាល ១៧នាក់ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៣នាក់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ ។
សូមជម្រាបថា ក្នុងរយៈពេល២៤ថ្ងៃ នៃខែកញ្ញា នេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប១២៥នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន៣១៣នាក់ ក្នុងហេតុការណ៍កើតឡើង ២៤០លើក នៅទូទាំងប្រទេស៕