ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យជាប្អូនប្រុសបង្កើតមានជម្លោះជាមួយបងស្រីបង្កើតរបស់ខ្លួន បានយកកាំបិតចាក់ទៅលើជនរងគ្រោះ ជាបងស្រីបង្កើតរបស់ខ្លួន ត្រូវចំចុងដង្ហើម និងបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដូងព្រះ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ។


ជនសង្ស័យឈ្មោះម៉ន យ៉ុ ភេទ ប្រុស អាយុ៣៥ឆ្នាំជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។ចំណែកជនរងគ្រោះឈ្មោះ ម៉ន ធី ភេទស្រី អាយុ៤១ឆ្នាំ ជាតិខ្មែរ។


មុនពេលកើតហេតុ ជាប្អូនប្រុសបង្កើតមានជម្លោះជាមួយបងស្រីបង្កើតរបស់ខ្លួន បានយកកាំបិតចិតបន្លែ ចាក់ទៅលើជនរងគ្រោះ ត្រូវជាបងស្រីបង្កើត ត្រូវចំចុងដង្ហើមឲ្យរងរបួសជាទម្ងន់ ភ្លាមៗនោះ ក្រុមគ្រួសារសាច់ញាតិបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តាមផ្លូវ ។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕